លោកជំទាវ​ ប្រុក​ ម៉ៃកន្និដ្ឋា៖​ ទូលព្រះបង្គំខ្ញុំម្ចាស់​ សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ​ 

 សង្គម
 ២៩ តុលា ២០២៤
 95

នាព្រឹកថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ​២០២៤​ លោកជំទាវ​ ប្រុក​ ម៉ៃកន្និដ្ឋា​ រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ច​ អតីតយុវជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារយេនឌ័រ ទូលព្រះបង្គំខ្ញុំម្ចាស់​ សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ​ សូមថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ ។

អត្ថបទដោយ៖ WIN WIN News Media