ឯកឧត្តម គួច ចំរើន និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អញ្ជើញ ចូលរួម ពិធី ដង្ហែភ្លើងគប់កីទ្បាជាតិលើកទី៤ និងកីទ្បាជនពិការលើកទី២

 កីឡា
 ៣០ តុលា ២០២៤
 110

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមទាំងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្ដិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចាប់ផ្ដើមដង្ហែភ្លើងគប់កីទ្បាជាតិលើកទី៤ និងកីទ្បាជនពិការលើកទី២ ដែលចំណុចចាប់ផ្ដើមដំបូងគឺទីតាំង ព្រែកជីកហ្វូណនតេជោ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀនស្វាយ ឆ្ពោះទៅពហុកីទ្បាដ្ឋានជាតិអូទ្បាំពិច៕

គួរបញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែចូលរួមជាដៃគូស្អិតរមួតជាមួយ សហព័ន្ធកីឡា ក្នុងការលេីស្ទួយវិស័យ កីឡានៅកម្ពុជា ឱ្យកាន់តែមានភាព រីកចម្រេីន ឆ្ពោះទៅការប្រកួតលេីឆាក អន្តរជាតិ នេះជាសក្តានុពលមួយដែលបានធ្វេីឱ្យកីឡាកម្ពុជា កាន់តែមានភាពជឿនលឿន ទាន់សម័យ បច្ចេកវិទ្យា មិនកម្លាំងកាយ ពេលវេលា គឺ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែនៅក្បែរអ្នកជានិច្ច។

អត្ថបទដោយ៖ WIN WIN News Media