ធនាគារ វឌ្ឍនៈ ឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង VATTANAC ចំនួន៧កេសដល់រដ្ឋបាលខេត្តកំពង់ស្ពឺ

សបងប្អូនរីករាយ ទស្សនាការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ការប្រណាំងទូកតាមបណ្តោយដងស្ទឹងព្រែកត្នោត
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វឌ្ឍនៈ ដែលបានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង VATTANAC ៧កេស ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ពិធីបុណ្យអុំទូកថ្នាក់ខេត្ត ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។
នាក្នុងឪកាសនេះ រដ្ឋបាលក្រុងច្បារមនបានរៀបចំទុកដាក់ នូវសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងបង្កភាពងាយស្រួលដល់បងប្អូន និងសាធារណៈជនទាំងអស់ ចូលរួមប្រកបដោយផាសុកភាព។
ចំពោះបងប្អូនអាជីវករ ដែលលក់ដូរតាមបណ្តោយផ្លូវសួនមាត់ស្ទឹង សូមអនុវត្តន៍ដូចមានភ្ជាប់ជូននូវគំនូសបង្ហាញទីតាំងផែនដី ដែលបានរៀចចំដោយរដ្ឋបាលខេត្តកំពង់ស្ពី ៕
អត្ថបទដោយ៖ WIN WIN News Media