ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ ការខិតខំប្រឹងប្រែងរៀនសូត្រអោយមានចំណេះដឹងជ្រៅជ្រះក៍ជាការគោរពសិទ្ធិមនុស្សផងដែរ
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអញ្ជើញជាអធិបតីក្នុពិធីបើកបវេសនកាល នៅសាលាបឋមសឹក្សា ជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលាខ៤ ព្រមទាំងគណះអធិបតីជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤។

ការលើកឡើងរបស់ ឯកឧត្តមនៅព្រឹកថ្ងៃដដែលនេះគឺសំដៅលើមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាទាំងប្រុសទាំងស្រី ជាពិសេសសំរាប់ការសឹក្សាដើម្បីទទួលបានចំណេះដឹងជ្រៅជ្រះក្នុងករគោរពសិទ្ធិគ្នាទៅវិញទៅមកដែលហៅថាសិទ្ធិមនុស្ស។

យ៉ាងណាមុិញ ឯកឧត្តមនៅតែ បន្តជំរុញអោយបងប្អូនកូនក្មួយបន្តការខិតខំរៀនសូត្រលើគ្រប់វិស៏យដើម្បីបានជាប្រយោជន៍សល់សង្គមជាតិយើងទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា ឯកឧត្តម ក៍ជាប្រធាន សហព័ន្ធ កីឡា តៃក្វាន់ដូ (ITF)កម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡានេះ ដោយ ឯកឧត្តម បានអនុញ្ញាតអោយ ក្រុមជំរើសជាតិ តេក្វាន់ដូ កម្ពុជា ចូលរួមសំដែងបញ្ចេញស្នាដៃក្បាច់គុនរបស់ក្រុមជំរើសជាតិនាព្រឹកនេះផងដែរ។


អត្ថបទដោយ៖ WIN WIN News Media