ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ

 សង្គម
 ០២ វិច្ឆិកា ២០២៤
 89

ភ្នំពេញ៖​ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម វ៉ាង វ៉ិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។

រូបថត៖ ទទក

អត្ថបទដោយ៖ WIN WIN News Media