ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញចូលរួមពិធីក្រុងពាលី និងសូត្រមន្ត នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម សាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញចូលរួមពិធីក្រុងពាលី និងសូត្រមន្ត នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម (វត្តស្វាយសៀមថ្មី) ស្ថិតនៅ ភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

អត្ថបទដោយ៖ WIN WIN News Media