សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

 សង្គម
 ០៧ វិច្ឆិកា ២០២៤
 153
ភ្នំពេញ៖​ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យ។

អត្ថបទដោយ៖ WIN WIN News Media