ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដង្ហែអង្គកឋិនទានសាមគ្គី ប្រគេន វត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់)

 សង្គម
 ១០ វិច្ឆិកា ២០២៤
 92

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានវេបច្ច័យ អង្គកឋិនទានសាមគ្គី​  ប្រគេន វត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់) ដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលផ្តួចផ្តើមរៀបចំដោយ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ​ ឯកឧត្តម ឌិត ទីណា និងលោកជំទាវ​ ក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។

សូមបញ្ជាប់ផងដែរថា​ បច្ច័យអង្គកឋិនទានសាមគ្គី​ នេះប្រមូលបានបច្ច័យសរុបចំនួន​ ៩៥២,៧០៤,០០០៛​ នឹងបានវេប្រគេនបច្ច័យកសាងជូន​វត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់) ក្នុងក្រុងសិរីសោភ័ណ វត្តប្រាសាទរលំជ្រៃ​ ក្នុងស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ និងវត្តលលកស​ ក្នុងក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ផងដែរ។

អត្ថបទដោយ៖ WIN WIN News Media