SPLS បង្ហាញកាយវិការសប្បុរស ចូលរួមបរិច្ចាគឈាមជួយសង្គម

 សង្គម
 7 ថ្ងៃមុន
 82
កាលពីថ្ងៃទី ១ ខែវិច្ឆិកា កន្លងទៅនេះ ក្រុមហ៊ុនសន្តិសុខ SPLS ដែលដឹកនាំដោយ លោក យ៉េន ភារិទ្ធ និង លោកស្រី ឃន សុគន្ធា បាននាំយកក្រុមការងារទាំងមូល ចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ សកម្មភាពដ៏ល្អប្រពៃនេះ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និង ទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន SPLS ក្នុងការចូលរួមជួយសង្គម។ ការបរិច្ចាគឈាមនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ល្អមួយ ដែលជំរុញឱ្យមានការចូលរួមពីសាធារណជន ក្នុងការជួយសង្គ្រោះជីវិតប្រជាជនផងដែរ។ SPLS បានបង្ហាញថា ខ្លួនមិនត្រឹមតែជាក្រុមហ៊ុនផ្ដល់សេវាសន្តិសុខប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏សំខាន់ ក្នុងការកសាងសហគមន៍ និង ជួយអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។

អត្ថបទដោយ៖ WIN WIN News Media