សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបប្រធានគណបក្សភ្ញាក់រលឹកជាតិ (PKB) ឥណ្ឌូនេស៊ី នៅខេត្តសៀមរាប
សៀមរាប៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Muhaimin Iskandar អនុប្រធាន IDC-CDI រដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូនេស៊ី និងជាប្រធានគណបក្សភ្ញាក់រលឹកជាតិ (PKB) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប ខេត្តសៀមរាប។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី