ឯកឧត្តម លឹម រតនះ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី​ បានចែកអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុង ឃុំឆ្នាល់មាន់

 សង្គម
 ២២ វិច្ឆិកា ២០២៤
 97
ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លឹម រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានដឹកនាំ ឯកឧត្តម លោកជំទាវ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ ជាអាទិ៍៖ ១. ចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ១០នាក់ និងសិស្សានុសិស្សចំនួន ៣៤០នាក់ ក្នុងសាលាបឋមសិក្សាក្រាំងស្វាត ដោយលោកគ្រូអ្នកគ្រូម្នាក់ៗ គឺទទួលបាន ក្រមា១ សារ៉ុង១  វីតាមីនC(បារាំង)១ទីប និង ថវិកា ១០.០០០រៀល និង សិស្សានុសិស្សម្នាក់ៗទទួលបានសម្ភារៈសិក្សា១កញ្ចប់ គឺ សៀវភៅសរសេរចំនួន ៣ក្បាល និងប៊ិចចំនួន ៣ដេីម ។  ២.  រៀបចំកម្មវិធី វេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដោយមានសមាសភាពថ្នាក់ដឹកនាំចូលរួម៖ តំណាងគណៈរដ្ឋបាលស្រុក កងរាជអាវុធហត្ថស្រុក មេឃុំឆ្នាល់មាន់ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ គណៈភូមិទាំង៧ និងប្រជាពលរដ្ឋទូទាំងឃុំចំនួន ២០០នាក់ ស្រី៨៧នាក់ ដោយឯកឧត្តមប្រធានគណអធិបតី បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួរសុខទុក្ខ និងយក ថវិកា ព្រមទាំងឱសថ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធាន ជូន៖ -ក្នុងម្នាក់ៗទទួលបាន ថវិកា ១០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ សម្រាប់ចំនួន២០០នាក់ ។ -ប្រជាការពារភូមិ៥នាក់ ថវិកា ១០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ ក្នុង១នាក់ៗ ។ -រដ្ឋបាលឃុំ ៦នាក់ ថវិកា ២០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ ក្នុង១នាក់ៗ ។ ដោយឡែកប្រជាពលរដ្ឋមកពីភូមិក្រាំងស្វាត ទទួលបានក្រមា១ សារ៉ុង១ ក្នុងម្នាក់ៗបន្ថែម និង បានជូនបច្ច័យដល់គណៈកម្មការវត្តបរមវេសនារាម ចំនួន ២០០.០០០រៀល ។ ៣. ចូលរួមរំលែកទុក្ខពិធីបុណ្យសពឈ្មោះ ចាប ហឿយ ភេទប្រុស ដែលបានទទួលមរណភាពដោយសារជម្ងឺ ស្ថិតនៅក្នុងភូមិឆ្នាល់មាន់ ដោយបានឧបត្ថមបច្ច័យចំនួន ៣២០.០០០រៀល និង អង្ករ១ការ៉ុង ស្មេី ៥០គីឡូក្រាម ។ ៤. ចុះសួរសុខទុក្ខ លោក នង នឿន មេឃុំឆ្នាល់មាន់ ដោយគាត់កំពុងតែសម្រាកព្យាបាលជម្ងឺគ្រុនឈាមនៅគ្លីនិចឯកជន ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួរសុខទុក្ខ និងយកថវិកាដ៏ថ្លៃថ្លា របស់ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធាន ជូនដល់គាត់ចំនួន ២០០.០០០រៀល ។

អត្ថបទដោយ៖ WIN WIN News Media