មូលនិធិ Sany របស់ប្រទេសចិន ចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន
តាមរយៈអនុស្សារណៈដោយរំលេចពីការទទួលអំណោយExcavatorចំនួន១គ្រឿង CMACនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់ជួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្រោយពីទទួលបានដីពីការបោសសម្អាតមីន។ លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានសាទរនឹងសមិទ្ធផលថ្មីបន្ថែមទៀតរបស់មូលនិធិទាំង២របស់ប្រទេសចិនដែលតែងបានសហការជាមួយCMACក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីនទាំងស្រុងចេញពីទឹកដីកម្ពុជា។
បន្ថែមពីលើនេះ លោកក៏បានសាទរនឹងលទ្ធផលផ្លែផ្កាដែលបានកើតចេញពីកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០៕
អត្ថបទដោយ៖ WIN WIN News Media