គ្មានគម្រោងបង្កើតពានរង្វាន់ AFC NATIONAL LEAGUE នៅឆ្នាំ 2025 ទេ !!

 កីឡា
 ០១ ធ្នូ ២០២៤
 149

របាយការណ៍មួយរយៈមុនបានលើកឡើងថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)  កំពុងពិចារណាបង្កើតនូវពានរង្វាន់ Asian Nations League ដែលយកគំរូតាមពាន UEFA Nations League នៅអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី AFC គំនិតនៃការបង្កើត Asian Nations League ត្រូវបានបោះបង់ចោល ខណៈពេលដែលការពិភាក្សាដំបូងអំពីការប្រកួតប្រជែងបែបនេះបានកើតឡើង ។

ហេតុផលសំខាន់សម្រាប់ការលុបចោលសំណើនេះ គឺមានការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសជាសមាជិក ជាពិសេសមានការជំទាស់ពីប្រទេសធំៗ ។

ដោយប្រទេសធំៗទាំងនោះ បង្ហាញពីចំណូលចិត្តរបស់ពួកគេសម្រាប់ការលេងជាមួយក្រុមជម្រើសជាតិខ្លាំងៗនៅក្រៅទ្វីប ជាជាងប្រកួតគ្នាតែជាមួយក្រុមក្នុងទ្វីបអាស៊ី ៕

អត្ថបទដោយ៖ WIN WIN News Media