លោកជំទាវ រដ្ឋលេខាធិការ ប្រុក ម៉ៃកន្នីដ្ឋា អញ្ជើញចូលរួមក្នុងពិធីវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់អ៊ែនមូន រាជធានីភ្នំពេញ
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ លោកជំទាវ ប្រុក ម៉ៃកន្នីដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងសង្គមកិច្ច អតីតយុវ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមក្នុងពិធីវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ឆ្នាំ២០២៤ ក្រោមប្រធានបទ « ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅរដ្ឋបាលមូលដ្ឋាន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្ហហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសណ្ឋាគារសាន់អ៊ែនមូន រាជធានីភ្នំពេញ។
អត្ថបទដោយ៖ WIN WIN News Media