លោក ព្រាប សុវត្ថិ អរគុណចំពោះមតិរិះគន់របស់បងប្អូន បន្ទាប់ពីម្ចាស់ផលិតកម្ម បញ្ជាឱ្យលុបបទ សែកមន្ត ចេញ Chanel បុត្រសម្ព័ន្ធរបស់ Galaxy Navatra
លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា ខ្ញុំបាទពិតជារីករាយដែលអ្នកដឹកនាំ សម្ដែងបានទទួលយក និង កែប្រែចំណុចខ្វះខាត ដែលអ៊ំពូមីងបងប្អូនចូលរួមផ្ដល់មតិស្ថាបនាដេីម្បីសិល្បៈកម្ពុជាកាន់តែឈានទៅមុខថែមទៀត។
អ្នកឧកញ៉ា ឡេង ណាវវ៉ាត្រា សម្រេចបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្មនិងលោក Jonathan លុបវីដេអូ(MV) បទ សែកមន្ត ចេញពី channel Cam pop ដែលជា channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra ។
អ្នកឧកញ៉ា បានបន្ថែមថា ទោះបច្ចុប្បន្នមានអ្នកទស្សនាជាង ៤ លានដង ក៏ដោយ ចាប់ពីម៉ោងពេលនេះតទៅ ត្រូវកែប្រែដោយកាត់ចេញនូវវីដេអូមានប្លង់តុក្កតាឡាប៊ូប៊ូទាំងស្រុងទើបអាចផុសឡើងវិញបាន ។
អត្ថបទដោយ៖ WIN WIN News Media