សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ប្រកបដោយសុវត្ថិភាព
អារ៉ាប៊ីសាអូឌិត៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ ទៅកាន់ប្រទេសចំនួន ៤ នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ក្នុងនោះរួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគី និងអេមីរ៉ាត អារ៉ាប់រួម នៅម៉ោង១៦ និង២៣នាទី ម៉ោងនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចតេជោ
អត្ថបទដោយ៖ WIN WIN News Media