សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាទីកន្លែងរំលឹកព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០១៦ នៅក្នុងប្រទេសតួកគី
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ អមដំណើរដោយផ្ទាល់ពីឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា សាធារណរដ្ឋតួកគី អញ្ជើញទស្សនាទីកន្លែងរំលឹកព្រឹត្តិការណ៍រដ្ឋប្រហារនៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងរដ្ឋធានីអង់ការ៉ា។
អត្ថបទដោយ៖ WIN WIN News Media