ការស្ទង់មតិរបស់បណ្តាញ CGTN ៖ ប្រទេសចិនជិតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិប្រចាំឆ្នាំ អ្នកប្រើប្រាស់អ៊ីនធឺណែតដែលផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចចិន
នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៧% បានទទួលស្គាល់ចំពោះសក្តានុពលនិងភាពធន់របស់សេដ្ឋកិច្ចចិន ហើយសម្គាល់ឃើញថា សេដ្ឋកិច្ចចិនមាននិន្នាការវិវឌ្ឍន៍ទៅរកទិសដៅល្អក្នុងរយៈពេលយូរ នេះគឺគ្មានការផ្លាស់ប្តូរទេ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៤% យល់ឃើញថា ប្រការនេះបញ្ជាក់យ៉ាងច្បាស់លាស់ថា ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្ដាច់ចេញពីការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយស្ថិរភាពបានទេ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,២%បាននិងកំពុងទន្ទឹងរង់ចាំប្រសិទ្ធភាពដែលនាំមកពីការបើកទូលាយចំពោះបរទេសដោយកម្រិតខ្ពស់របស់ប្រទេសចិន និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិន។
សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះត្រូវបានចេញផ្សាយនៅលើវេទិកា ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន ៥១៤២ នាក់បានចូលរួមបោះឆ្នោត និងបញ្ចេញមតិយោបល់របស់ពួកគេ៕ អត្ថបទដោយ៖ WIN WIN News Media