សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់មាតុប្រទេសវិញ បន្ទាប់ពីអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅមជ្ឈិមបូព៌ា
ភ្នំពេញ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគី និងអេមីរ៉ាត អារ៉ាប់រួម ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។
អត្ថបទដោយ៖ WIN WIN News Media