ប្រជាពលរដ្ឋចំនួន២០គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
*ប្រជាពលរដ្ឋមានពិការភាព និងការខ្វះខាតទទួលបានក្នុង១គ្រួសារៗ៖
-អង្ករ ១បេ
-មី ១កេស
-ទឹកត្រី ១យួរ
-ទឹកសុទ្ធ ១យួរ
-អំបិល ១កញ្ចប់
-សារ៉ុង១
-ថវិកា ៤មុឺនរៀល
បញ្ជាក់៖ ក្នុងចំណោម២០គ្រួសារខាងលេី មាន១គ្រួសារគាត់ជាជនពិការ គាត់ទទួលបានរទេះជនពិការបន្ថែម១គ្រឿង។
+ប្រជាពលរដ្ឋអ្នកជិតខាងចូលរួមចំនួន១០គ្រួសារ ក្នុង១គ្រួសារទទួលបានសារ៉ុង១ មី១កេស ថវិកាមួយចំនួន។
ក្រោយពីបានចែកជូននូវអំណោយរួច ប្រជាពលរដ្ឋទាំង២០គ្រួសារ និងអាជ្ញាធរ សូមគោរពអរគុណ និងជូនពរដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត សូមជួបប្រទះនូវពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
អត្ថបទដោយ៖ WIN WIN News Media