ឯកឧត្តម កែវ សុទ្ធិ អញ្ជើញជាអធិបតីចូលរួមក្នុងសិក្ខាសាលាពិសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល

 សង្គម
 ២៤ ធ្នូ ២០២៤
 94

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ផល្លៈ និង ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ពីភាគីពាក់ព័ន្ធ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ សរុបប្រមាណ ១៧០នាក់ នៅសណ្ឋាគារ សុខា ភ្នំពេញ។

នាក្នុងឱកាសនេះ ក៏មានអ្នកចូលរួមទាំងអស់ដែលមកពីគ្រប់វិស័យពាក់ព័ន្ធ បានចូលរួមជជែកពិភាក្សាយ៉ាងសកម្ម ដើម្បីអង្គសិក្ខាសាលាទទួលបាននូវគំនិតយោបល់ថ្មីៗបន្ថែមទៀត សម្រាប់ជាធាតុចូលដើម្បីធ្វើឱ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះកាន់តែទទួលបាននូវគុណភាព និងប្រសិទ្ធិភាព​ សម្រាប់​វិស័យ​ ឌីជីថល​នា​ថ្ងៃ​អនាគត​។

អត្ថបទដោយ៖ WIN WIN News Media