ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា យុវជនត្រូវរួមគ្គ្នា ដើម្បីអភិវឌ្ឍន៍សមត្ថភាព ការតម្រង់ទិសជីវិត និងចូលរួមកសាងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពនាពេលអនាគត
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី និងនគប្រទេសកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឆ្លងកាត់នូវប្រវត្តិសាស្រ្តដ៏ខ្មៅងងឹត និងជូរចត់ជាង ៥០០ឆ្នាំកាលពីអតីតកាល ទម្រាំទទួលបានការឯកភាពជាតិ សុខសន្តិភាព និងស្ថេរភាពនយោបាយ ដូចពេលបច្ចុប្បន្ន ដូច្នេះ ចាប់ពីពេលនេះទៅខាងមុខ ទាមទារឱ្យយើងទាំងអស់គ្នា ទាំងបងប្អូនចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាយុវជនជាសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់និងទម្លាប់នៅទីនេះផ្ទាល់ ត្រូវរួមគ្គ្នា ដើម្បីអភិវឌ្ឍន៍សមត្ថភាព ការតម្រង់ទិសជីវិត និងចូលរួមកសាងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពនាពេលអនាគត។
នេះគឺជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមរបស់កម្មវិធីច្បាប់និងយុត្តិធម៌ និងក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អត្ថបទដោយ៖ WIN WIN News Media