កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ស្រី២នាក់ ពាក់ព័ន្ធករណីទី១.ចាត់ចែង និងជួញដូរគ្រឿងញៀនខុសច្បាប់ និងករណីទី២.ប្រើបា្រស់ដោយខុសច្បាប់នូវសារធាតុញៀន
លុះមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី កម្លាំងយើងបានកំណត់មុខសញ្ញាចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានខាងលើ និងបានធ្វើការបង្ក្រាបករណី “ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ចំនួន០២ករណី រួមមាន៖
-ករណីទី១ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” នៅចំណុចរោងជាប់មាត់ប្រឡាយ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ស្រី០២នាក់ រួមមាន៖ ១.ឈ្មោះ ភាព ម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ ហេង ពន្លឺ ហៅអាយួន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ៣.ឈ្មោះ ឡោ សុផានិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ៤.ឈ្មោះ ហ៊ុន អានន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ៥.ឈ្មោះ ភូ ចំណាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ៦.ឈ្មោះ គឹម សុចន្ថា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ៧.ឈ្មោះ ជា ស្រនិត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងដកហូតរួមមាន៖ ១.ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន១០កញ្ចប់ថង់តូច ២.ថងសម្រាប់ច្រកគ្រឿងញៀនមួយចំនួន ៣.កាំបិតបុ័ងតោចំនួន០១ ៤.រណាចំនួន០១ ៥.ពូថៅដងឈើចំនួន០១ ៦.កាំបិតកែច្នៃចំនួន០៤។
-ករណីទី២ ”ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន០៥នាក់ រួមមាន៖ ១.ឈ្មោះ កែប សារិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ នូ ឆាយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ៣.ឈ្មោះ នង សេរីរដ្ឋា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ៤.ឈ្មោះ ស្រឿន សេងហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ៥.ឈ្មោះ សន សីហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងដកហូតរួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
-បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ WIN WIN News Media