សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំពោះករណីក្មេងទំនើង ក្រោយការបង្ក្រាបបានស្ងាត់មួយរយៈ តែពេលនេះហាក់បីដូចជាងើបឡើងវិញ បច្ចុប្បន្ននេះមានក្មេងទំនើងជាង ២ ០០០ នាក់ កំពុងជាប់ឃុំ
ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា“ចំពោះករណីក្មេងទំនើង ក្រោយការបង្ក្រាបបានស្ងាត់មួយរយៈ តែពេលនេះហាក់បីដូចជាងើបឡើងវិញ ខណៈបច្ចុប្បន្ននេះមានក្មេងទំនើងជាង ២ ០០០ នាក់ កំពុងជាប់ឃុំ។ បើច្បាប់ដាក់ទោសទណ្ឌចំពោះករណីក្មេងទំនើង នៅមានទោសទណ្ឌស្រាលពេក ក្រសួងយុត្តិធម៌គួរធ្វើវិសោធនកម្មបន្ថែមទោសទណ្ឌលើករណីនេះ” ថ្លែងក្នុងពិធី “ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស” រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្ថែមថា “រឿងស្រលាញ់ជាតិអ្នកណាក៏ស្រឡាញ់ដូចគ្នា។ រឿងការពារបូរណភាពទឹកដី រឿងព្រួយបារម្ភរបស់យើងត្រូវតែមាន កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ។ ប៉ុន្តែសកម្មភាព និងការបារម្ភរបស់យើង ធ្វើម៉េចដើម្បីកុំឱ្យមានការបែកបាក់ និងការបាត់បង់ រួមគ្នាធ្វើទៅ! ការបារម្ភបំផុតគឺការធ្វើឱ្យមានអរិភាពរវាងប្រជាជន និងប្រជាជន”។
[caption id="attachment_5984" align="alignnone" width="1170"]
Screenshot[/caption]
អត្ថបទដោយ៖ WIN WIN News Media