លោកជំទាវស្រី បាន ស្រីមុំ ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន សម្រាប់អាណត្តិទី២
ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោកជំទាវស្រី បាន ស្រីមុំ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទដោយ៖ WIN WIN News Media