ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះពិនិត្យមើលការរៀបចំទីតាំងសម្រាប់ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនៅពហុកីឡាដ្ឋានជាតិមរតកតេជោ

 កីឡា
 ២៨ ធ្នូ ២០២៤
 126
ភ្នំពេញ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤​ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ និងមន្ទីរនានា នៃរដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលការរៀបចំទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងពិនិត្យមើលការរៀបចំបច្ចេកទេសនានា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀមមុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនារសៀលថ្ងៃទី២៩ ខែធ្នូ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដោយ៖ WIN WIN News Media