ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជាង៣៣ម៉ឺននាក់ បានទៅទស្សនាកំសាន្ដឆ្លងឆ្នាំសកល
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ចំនួនអ្នកទេសចរប្រមាណ៣៣៣,៦៦០ នាក់ មានការកើនឡើងប្រមាណ ៩.៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ៣០៤,០៦៤ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣២៣,៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ២៩៥,០០០ នាក់។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១០,២៦០ នាក់ មានការកើនឡើង ១៣.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៩,០៦៤ នាក់៕
អត្ថបទដោយ៖ WIN WIN News Media