ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ

 សង្គម
 ០១ មករា ២០២៥
 99
ថ្ងៃទី​៣១​ ខែធ្នូ​ម្សិល​មិញនេះ​ ជាថ្ងៃចូលឆ្នាំសកល​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បានថ្លែងនៅក្នុង​ «ព្រឹត្តិការណ៍ «សាទរកម្ពុជា» នេះជាការសោកស្តាយ នៅចុងបញ្ចប់នៃកម្មវិធី មានកើតឧបទ្ទវហេតុអគ្គិភ័យមួយជាយថាហេតុ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងដែលពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ។  ខណៈពេលនេះ ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការកើតមានហេតុការណ៍នេះ»៕  

អត្ថបទដោយ៖ WIN WIN News Media