មនុស្សយ៉ាងតិច ៨នាក់ និងរបួស ១៥នាក់ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្សារមួយកន្លែង នៅភាគខាងជើងប្រទេសចិន
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះផ្សារមួយកន្លែងក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងរបួស ១៥ នាក់ ។
អគ្គិភ័យឆាបឆេះនៅផ្សារ Liguang ក្នុងទីក្រុង Zhangjiakou នៃខេត្ត Hebei បានកេីតឡើងនៅម៉ោងប្រហែលពាក់កណ្តាលអាធ្រាត្រ ម៉ោងក្នុងស្រុក (04:00 GMT) ឈានចូលថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ត្រូវបានកម្លាំងពន្លត់អគ្គិភ័យទប់ស្កាត់បាននៅចន្លោះពីរម៉ោងក្រោយមក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ដោយបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលនៅស្រុក Qiaoxi ដែលជាកន្លែងឆាបឆេះផ្សារខាងលេីនេះ។
អត្ថបទដោយ៖ WIN WIN News Media