ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មានចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន

 សង្គម
 ០៤ មករា ២០២៥
 103

ភ្នំពេញ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥​ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេកឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាម្តាយបង្កើតរបស់លោកជំទាវ សុង ធីតា ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តនរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដោយ៖ WIN WIN News Media