លោកជំទាវ កែ ចន្ទមុនី អញ្ជើញចុះពិនិត្យ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កំពុងធ្វើត្រីប្រហុកក្នុងរដូវខ្មើតនេះ

 សង្គម
 ០៥ មករា ២០២៥
 83

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងធ្វើត្រីប្រហុកក្នុងរដូវខ្មើតនេះ នៅតាមមាត់កំពង់ទឹកឃុំឆ្នុកទ្រូ។

កាលពីរដូវខ្មើតមុន ប្រជានេសាទ ដាក់មងបណ្តែត្រូវត្រីធំៗ មានត្រីឆ្កោក ត្រីច្រកែង ត្រីកេះ និងត្រីជាច្រើនប្រភេទទៀត តែដល់ខ្នើតនេះ ជាខ្នើតធ្វើត្រីប្រហុក ហើយត្រីប្រហុកជាច្រើនតោន ត្រូវបានប្រជាពលរដ្ឋបាននាំគ្នាធ្វើលក់ ខ្លះធ្វើទុកហូបក្នុងគ្រួសារ ផ្ញើបងប្អូន និងមានបងប្អូនមកពីតាមខេត្តមួយចំនួនផងដែរ ៕

អត្ថបទដោយ៖ WIN WIN News Media