មិនធម្មតា! សំណាងអីយ៉ាងនេះ! មេ Team 22 ក្រោយចេញមកវិញត្រូវក្រុមហ៊ុនផលិតផលយកធ្វើជា BA តែមហាជនរិះគន់បែបនេះ

 សង្គម
 ០៥ មករា ២០២៥
 109

ក្រោយពីសមត្ថកិច្ចដោះលែងមកវិញ មេធី ២២ ដែលល្បីឈ្មោះរឿងហៅគេកាប់គ្នាតាមបណ្ដាញសង្គម ត្រូវបាន ក្រុមហ៊ុនផលិតផលមួយយកធ្វើជា BA ហើយថែមទាំងមានអ្នកផលិតមាតិកាចុះធ្វើព្រោងព្រាតផងដែរ។

យ៉ាងណាការជ្រើសរើសនេះក៏មានជនខ្លះរិះគន់ខ្លាំងៗផងដែរ យកក្មេងទំនើ.ងដែលសមត្ថកិច្ចទើបអប់រំ មកធ្វើជា BA ។ សូមបញ្ជាក់ថា មេ Team 22 ជាក្រុមបងធំដ៏ល្បីនៅ កំពង់ស្ពឺ តែងហៅគេឯងកាប់គ្នាលើបណ្ដាញសង្គមពេលនេះអាវុធហត្ថ វា..យខ្នោះបានហើយ។ 

បងធំ ជាមេ Team22 និងកូនចៅ២នាក់ទៀត ក្រោយពីសម្តែងឫទ្ធ អួតអាង ប្រកាសតាមបណ្តាញសង្គម បបួលស្វែងរកកាប់គ្នា នៅពេលនេះត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនហើយ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។

តាមអាវុធហត្ថបានឱ្យដឹងថា មេTeam និងកូនTeam ក្រុមនេះ កន្លងមកបានថតបង្ហោះតាមបណ្តាញសង្គម ប្រកាសស្វែងរកជើងខ្លាំង បបួលវាយកាប់ចាក់គ្នា ដោយគ្មានខ្លាចញញើត អួតក្តែងៗ ។ អំណួតសម្តែងឫទ្ធរបស់ក្រុមបងធំនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែនៅព្រឹកថ្ងៃទៅ៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្រាវជ្រាវចាប់ឃាត់ខ្លួនបាន៣នាក់ នាំយកទៅសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទដោយ៖ WIN WIN News Media