សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ស៊ូ សុថន
ល្ងាចថ្ងៃអាទិត្យ ទី៥ មករា ២០២៥ សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលជាឪពុកបង្កើតរបស់ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលបានទទួលមរណភាពនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ លោកសាស្ត្រាចារ្យ និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
អត្ថបទដោយ៖ WIN WIN News Media