«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥»ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកដំបូង
ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ “បុណ្យចូលឆ្នាំថ្មីចិន៖សកម្មភាពសង្គមរបស់ជនជាតិចិនដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ ក្នុងនាមជារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីការស្នើសុំចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកដោយជោគជ័យ ក្រុមអ្នកដឹកនាំរឿងនឹងបម្លែងនិងអភិវឌ្ឍទំនៀមទំលាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងសិប្បកម្មប្រពៃណីប្រកបដោយការច្នៃប្រឌិតថ្មី ហើយនឹងដាក់បញ្ចូលកក្តាបេតិកភណ្ឌវប្បធម៌អរូបីគ្រប់បែបយ៉ាងក្នុងសិល្បៈតុបតែងឆាក ការរៀបចំកម្មវិធីនិងការវេចខ្ចប់ខាងចក្ខុវិញ្ញាណ ដើម្បីបង្ហាញយ៉ាងពេញលេញនូវភាពទាក់ទាញយ៉ាងខ្លាំងនៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិន ៕
អត្ថបទដោយ៖ WIN WIN News Media