ឃាត់ខ្លួនអ្នកបើករថយន្តពាក់ស្លាកលេខ ខ ម បុកតារារ៉េប RuthKo ស្លាប់បានហើយ ជាមន្ត្រីកងរាជអាវុធហត្ថ
សមត្ថកិច្ចបានឃា.ត់ខ្លួនអ្នកបើករថយន្តពាក់ស្លាកលេខ ខ ម បានបើកបុក តារារ៉េបល្បីឈ្មោះលោក RuthKo ស្លាប់បាន ដោយ ភាគីរថយន្តម៉ាក LEXUS RX330 ពណ៌ស បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ ២៧ ផ្លូវលេខ ១០(បុរីប៉េងហួត៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយបញ្ជាក់ថា អ្នកបើកបររថយន្តត្រូវ សមត្ថកិច្ចត្រួតពិនិត្យហើយ គឹគ្មានជាតិអាល់កុលនោះទេ។
ចំណែកឯ ភាគីម៉ូតូ ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 បើកបរដោយ ឈ្មោះ ដាវិឌ ប្ញទ្ធិរុទ្រ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរតារាចម្រៀងមានទីលំនៅផ្ទះលេខ ៤៩_៥១ ផ្លូវលេខ ១៦៨ ភូមិទួលរការ ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍នេះស្ថិតនៅផ្លូវ៦០ម៉ែត្រ មុខបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០១:៤០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។

លោក RuthKo វ័យ២៤ឆ្នាំ និងមានស្រុកកំណើតនៅខេត្ត បាត់ដំបង គឺជាតារារ៉េបកូនកាត់ខ្មែរ-បារាំង ដែលមានឈ្មោះបោះសំឡេងមួយរូបប្រចាំ KlapYaHandz និងក៏ជាគ្រូបង្វឹកកំពុងល្បីឈ្មោះក្នុងកម្មវិធីប្រឡងរ៉េប The Rapper Fighter របស់ PNN៕
អត្ថបទដោយ៖ WIN WIN News Media