នគរបាលចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចម្ដុំមន្ទីរពេទ្យកាល់ម៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug
កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញចុះសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះស្រាវជ្រាវនៅចំណុចម្តុំពេទ្យកាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវទីតាំងខាងលើជាប់ជាប្រចាំ លុះមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ កម្លាំងយើងបានធ្វើការបង្ក្រាបជាក់ស្តែង ករណី ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីឃើញមានមុខសញ្ញាសង្ស័យចែកចាយ និងជួញដូរគ្រឿងញៀន ចំនួន០២នាក់(ស្រី០១នាក់) នៅក្នុងមូលដ្ឋាន កំពុងឈរធ្វើសកម្មភាពលក់គ្រឿងញៀន វត្ថុតាងដកហូតរួមមាន៖១.ក្រាមពណ៌សថ្លាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន០២កញ្ចប់ថង់ ២.កូនថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕
អត្ថបទដោយ៖ WIN WIN News Media