យ៉ាងហោចណាស់ មនុស្ស៩នាក់បានស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកតាមផ្លូវនៅភាគកណ្តាលប្រទេសឥណ្ឌា
អាជ្ញាធរប៉ូលិសឥណ្ឌាបាននិយាយថា មនុស្ស៩នាក់ ត្រូវបានគេសម្លាប់នៅភាគកណ្តាលប្រទេសឥណ្ឌា នៅពេលដែលមានការបំផ្ទុះគ្រាប់បែកដែលបានធ្វើឡើងដោយពួកឧទ្ទាមម៉ៅនិយម។
សេចក្តីថ្លែងការណ៍របស់មន្ត្រីប៉ូលីសបាននិយាយថា រថយន្តប៉ូលីសដែលជនរងគ្រោះដោយការវាយប្រហារ ក្នុងពេលកំពុងធ្វើដំណើរត្រូវបានបុកដោយការបំផ្ទុះនៅតាមដងផ្លូវនៅក្នុងសង្កាត់ Bijapur នៃរដ្ឋ Chhattisgarh កាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង ខណៈដែលទាហានកំពុងត្រឡប់ពីប្រតិបត្តិការប្រឆាំងពួកម៉ៅនិយម កាលពីថ្ងៃសៅរ៍ ជាទីដែលពួកឧទ្ទាម ៤នាក់ និងមន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់នៅក្នុងហេុការណ៍។
អត្ថបទដោយ៖ WIN WIN News Media