ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី អញ្ជើដឹកនាំក្រុមការងារទាំងអស់ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវមួយខ្សែដែលភ្ជាប់ពីព្រំប្រទល់ស្រុកមោងឫស្សី មកឃុំព្រះផុស ស្រុកគាស់ក្រឡ
ផ្លូវនេះត្រូវបានឆ្លងកាត់ភូមិតានួត ភូមិព្រៃចក ភូមិបឹងព្រះ និងភូមិតាខោ និងភូមិសាច់ហាបផ្លូវនេះមានអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ពីស្រុកមោងឫស្សីទៅកាន់ឃុំព្រះផុស និងស្រុកគាស់ក្រឡទាំងមូល។ មិនតែប៉ុណ្ណោះ ផ្លូវនេះជាប្រព័ន្ធប្រឡាយអបផ្លូវដែលអាចនាំទឹកពីបាសាក់ មកប្រើប្រាស់ក្នុងឃុំព្រះផុស ដើម្បីជួយប្រជាពលរដ្ឋ និងចំណេញក្នុងការបង្កបង្កើនផល ដែលជាដំណោះស្រាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋដែលបានជួបប្រទះកន្លងមក៕
អត្ថបទដោយ៖ WIN WIN News Media