មនុស្ស ៧សែននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីអគ្គិភ័យឆាបឆេះព្រៃ នៅក្នុង Los Angeles សហរដ្ឋអាមេរិក
ហេតុការណ៍ឆាបឆេះព្រៃដ៏គួរឱ្យរន្ធត់ ដែលយេីងអាចមេីលឃេីញតាមរយៈរូបភាព អណ្តាតភ្លើងនិងផ្សែងយ៉ាងក្រាស់ ដែលជាផ្នែកនៃគ្រោះអគ្គិភ័យនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ខណៈភ្លើងឆេះព្រៃនៅតែបន្តកំហឹងនៅក្នុងស្រុក។ ភ្លេីងឆេះបានបំផ្លាញហាងលក់ទំនិញជាច្រេីន និងផ្ទះប្រជាពលរដ្ឋ ដែលបង្ខំឱ្យមនុស្សជាង ៧សែននាក់ជម្លៀសចេញពីផ្ទះសម្បែង ខណៈក្រុមពន្លត់អគ្គិភ័យកំពុងបន្តប្រយុទ្ធនឹងទប់ស្កាត់ការឆាបឆេះបន្ថែមទៀត គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
(រូបថត៖ AFP)
អត្ថបទដោយ៖ WIN WIN News Media