ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយអំពីកិច្ចការសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា
ជាមួយនោះឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការ ក៏បានធ្វើបទអន្តរាគមន៍ស្តីពីកិច្ចការសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីបានជ្រួតជ្រាប ដើម្បីចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពនៅខេត្ត ក្រុង ស្រុក និងមូលដ្ឋានឃុំ ភូមិ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា ប្រធានគណ:កម្មាធិការបក្សខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណៈប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រមាណ ២៥៨នាក់ នៅមន្ទីគណបក្សខេត្តស្ទឹងត្រែង។
អត្ថបទដោយ៖ WIN WIN News Media