ឯកឧត្តម អ៊ុំ ណារិន្ទ ដឹកនាំក្រុមការងារគណៈកម្មាធិ ការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយអំពី” សិទ្ធិ មនុស្ស និងច្បាប់”នៅវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី

 សង្គម
 5 ថ្ងៃមុន
 63

ខេត្តមណ្ឌលគិរី៖​ រសៀលថ្ងៃចន្ទ នឹងទី១៣ ខែ​មករា ឆ្នាំ២០២៥​ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម អ៊ុំ ណារិន្ទ ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន​៩៧នាក់ នៅសាលប្រជុំនៃវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី។

កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទដោយ៖ WIN WIN News Media