ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារ ជាមួយមន្ត្រីព័ត៌មានខេត្តប៉ៃលិន

 សង្គម
 5 ថ្ងៃមុន
 82
ប៉ៃលិន: នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ស្តីពីការលើកកម្ពស់គុណភាពការងារ និងការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ​ ភក្ត្រា​ បានធ្វេីការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្តម នេត្រ​ ភក្ត្រា​ បានផ្តល់ការណែនាំ និងដំបូន្មានល្អៗ សំដៅលើកកម្ពស់គុណភាពការងារ ឲ្យកាន់តែប្រសើរឡើង ស្របតាមការវិវត្តន៍ នៃប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។ ឯកឧត្តម ក៏បានលើកទឹកចិត្ត ឲ្យមន្ត្រីទាំងអស់ បន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងបន្តចូលរួមផ្សព្វផ្សាយ ព័ត៌មានពិត ទាន់ហេតុការណ៍ និងប្រកបដោយវិជ្ជាជីវៈ។ នៅក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនបណ្ណសរសើរ ដល់មន្ត្រីឆ្នើម មួយចំនួន ដើម្បីជាការលើកទឹកចិត្ត ផងដែរ។ គួរបញ្ជាក់ថា​ ក្នុងដំណើរទស្សនកិច្ច និងការជួបសំណេះសំណាលនេះ​ របស់ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ នាពេលនេះ គឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារព័ត៌មាន ក្នុងខេត្តប៉ៃលិន។ តាមរយៈការផ្តល់អនុសាសន៍ និងការតម្រង់ទិសការងារ ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា នឹងជួយឲ្យមន្ទីរព័ត៌មានខេត្តប៉ៃលិន កាន់តែមានប្រសិទ្ធភាព ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេស ក្នុងការផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយ ត្រឹមត្រូវ និងទាន់ពេលវេលា ជូនដល់សាធារណជន។ ប្រភព: ក្រសួងព័ត៌មាន

អត្ថបទដោយ៖ WIN WIN News Media