ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា អនុញ្ញាតិឱ្យ ក្រុមការងារផ្នែកដោះមីន នៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក អាមេរិក ចូលជួបសម្តែងការគួរសម
នៅព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការវិស្វកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គណកម្មការគ្រប់គ្រងសកម្មភាពបោសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់ជាតិផ្ទះពីសង្គ្រាម បានអនុញ្ញាតិឱ្យ ក្រុមការងារផ្នែកដោះមីន នៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក អាមេរិក ដឹកនាំដោយវរសេនីយ៍ទោ Kyle Saltzman អនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីបញ្ជាការ បញ្ជាការដ្ឋាន វិស្វកម្ម។
អត្ថបទដោយ៖ WIN WIN News Media