ឯកឧត្តមឧត្តមសេនីយ៍ឯក សួន ផល្លា អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ កម្មវិធីគ្រប់គ្រងវត្តមាន និងសុំច្បាប់មន្ត្រីនគរបាលជាតិតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

 សង្គម
 5 ថ្ងៃមុន
 99

នៅរសៀលថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ កម្មវិធីគ្រប់គ្រងវត្តមាន និងសុំច្បាប់មន្ត្រីនគរបាលជាតិតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នៅសាលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ ទីស្តីការក្រសួងមហាផ្ទៃ​ រាជធានីភ្នំពេញ​។

អត្ថបទដោយ៖ WIN WIN News Media