ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន។
ពិធីផ្សព្វផ្សាយនេះ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនអ្នកសារព័ត៌មាន ពីសក្តានុពលទេសចរណ៍របស់កម្ពុជា និងផែនការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាពកក់ក្តៅ ស្នាមញញឹម ផាសុកភាព និងសុវត្ថិភាព ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា។
អត្ថបទដោយ៖ WIN WIN News Media