ទេសចរណ៍​នៅកម្ពុជា​ មានចំនួនកេីនឡេីង​ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ប្រាមាណ​ ៦,៧លាននាក់ កើនឡើង ២២,៩%

 សង្គម
 3 ថ្ងៃមុន
 74

នារសៀលថ្ងៃ​ទី១៦​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ហួត​ ហាក់​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បានគូសបញ្ជាក់ថា​ វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។ 

នៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងទាំងពីរ បានប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងប្រឆាំងព័ត៌មានក្លែងក្លាយ» សំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។

អត្ថបទដោយ៖ WIN WIN News Media