លោកស្រី សុខ រស្មី និងគ្រួសារ ប្រមូលទិញស្រូវ ៣០តោន ត្រៀមចែកជូន អ៊ុំពូមីងដែលខ្វះខាត

 សង្គម
 2 ថ្ងៃមុន
 100
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកស្រី សុខ រស្មី និងគ្រួសារ បានធ្វើដំណើរមកដល់ខេត្តបាត់ដំបង ក្នុងឱកាសនោះលោកស្រី បានប្រមូលទិញស្រូវសរុបចំនួន ៣០តោន ពីបងប្អូនប្រជាកសិករខ្មែរនៅក្នុងខេត្តបាត់ដំបង ដើម្បីត្រៀមចែកជូន អ៊ុំពូមីងដែលខ្វះខាត ។  ដំបូងគ្រោងទិញតែ ១០តោនទេ ប៉ុន្តែដោយសារតែមានការសំណូមពរពីបងប្អូនខ្មែរ នៅខេត្តបាត់ដំបង ហៅជួយទិញក៏ លើសចំនួនដែលបាននិយាយផងដែរ។ នេះជាទឹកចិត្តដ៏ល្អកម្រមួយក្នុងនាមខ្មែរតែមួយ លោកស្រី សុខ រស្មី លះបង់ថវិកាផ្ទាល់ខ្លួនជួយទិញអង្ករពីបងប្អូនដែលកំពុងជួបការលំបាកក្នុងលក់ចេញទៅទីផ្សារ ហើយជាងនេះទៅទៀតលោក និងគ្រួសារ បានធ្វើរឿងមួយដែលសង្គមសរសើរក្នុងការជួយគ្នាក្នុងគ្រាលំបាក សុខចិត្តចែកអង្ករទៅបងប្អូនដែលជួបការលំបាក ខ្វះខាត ដោយមិនគិតពីផលប្រយោជន៍នោះឡើយ នេះជាទឹកចិត្តរបស់លោកស្រី ដែលយើងគួរយកគំរូតាម៕

អត្ថបទដោយ៖ WIN WIN News Media