ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាកម្ពុជា
ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា និងចូលជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា ។
ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបាន បានជួបពិភាក្សាទ្វេភាគីជាមួយគ្នា ក្រោមបរិយាកាសរីករាយ ជិតស្និទ្ធ បើកចំហរ និងសាមគ្គីភាព នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្ថាប័នសភា ប្រទេសទំាងពីរឱ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ពិសេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និង អប់រំ ។
អត្ថបទដោយ៖ WIN WIN News Media