ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងគណ:ប្រចាំការ ជាមួយផ្នែកផែនការ យុទ្ធសាស្រ្ត ដើម្បីស្វែងយល់ និងចូលរួមពង្រឹងប្រសិទ្ធភាពការងារ
នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងគណ:ប្រចាំការ ជាមួយផ្នែកផែនការ យុទ្ធសាស្រ្ត ដើម្បីស្វែងយល់ និងចូលរួមពង្រឹងប្រសិទ្ធភាពការងាររបស់ផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សថ្នាក់កណ្តាល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកគណ:ប្រចាំការ ប្រធាន អនុប្រធានផ្នែកផែនការយុទ្ធសាស្រ្ត សមាជិក សមាជិកាក្រុមយុទ្ធសាស្រ្តនៃផ្នែកក្រៅប្រទេស និងក្រុមការងារ កសព សរុប ១៤ នាក់។
អត្ថបទដោយ៖ WIN WIN News Media