សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​៖​ រាជរដ្ឋាភិបាលកម្ពុជា​ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជនរបស់យើង

 សង្គម
 ២០ មករា ២០២៥
 75

ព្រឹកថ្ងៃ​ទី២០​ ខែមករា​ ឆ្នាំ២០២៥​ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្ដី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងថា "ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជនរបស់យើង"។

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ បានថ្លែងបន្ថែមថា "ការយកចិត្តទុកជាសំខាន់ចំពោះអតីតយុទ្ធជន គឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ចំណុច ក្នុងនោះចំណុចទី១ គឺជីវភាពរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត ហើយចំណុចទី២ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់យកថ្ងៃទី២១ ខែមិថុនា ដើម្បីប្រារព្ធទិវាអតីតយុទ្ធជនជារៀងរាល់ឆ្នាំកន្លងមក និងបន្តទៅមុខទៀត"។

អត្ថបទដោយ៖ WIN WIN News Media